សម្តីរយលានបំពានប្រហារ

 សម្តីរយលានបំពានប្រហារ

សម្តីឬស្យាបង្កប់ពិសពុល
សម្តីផ្អែមល្ហែមពោពេញល្បិចកល
សម្តីសំណល់បន្សល់គ្រាំគ្រា។

សម្តីកែច្នៃបំភ្លៃរឿងពិត
សម្តីដុតចិត្តពិតរងវេទនា
សម្តីប្រហារក្លាខ្លាំងរុករា
សម្តីចងពៀរទារយកព្រលឹង។

សម្តីមានន័យបើថ្លៃរឹងមាំ
សម្តីទ្រទ្រាំពាំការរំពឹង
សម្តីពីម្ចាស់ច្បាស់ចិត្តនឹងធឹង
សម្តីមួយហ្នឹងមិនប្រែសូន្យសាប។

1.11.2017
ដោយ​ ចិត្ត នារី




Share:

No comments:

Post a Comment